ការណែនាំទទួលបានជោគជ័យ គឺដោយសារមានសម្លេងលើកទឹកចិត្ត ពីម្ដាយរបស់គាត់

អ្នកដែលគូររូប វីរៈនារី ក្នុងរឿងកុនល្បីល្បាញក្នុងពិភពលោក ឈ្មោះរឿង ព្រះនាងព្រិលទឹកកក(Frozen)​​ ការណែនាំទទួល?

អ្នកដែលគូររូប វីរៈនារី ក្នុងរឿងកុនល្បីល្បាញក្នុងពិភពលោក ឈ្មោះរឿង ព្រះនាងព្រិលទឹកកក(Frozen)​​ ការណែនាំទទួលបានជោគជ័យ គឺដោយសារមានសម្លេងលើកទឹកចិត្ត ពីម្ដាយរបស់គាត់

រឿង ព្រះនាងព្រិលទឹកកក(Frozen)​ ជារឿងកុនដ៏ល្បីល្បាញក្នុងពិភពលោក រឿងនោះត្រូវបានក្រុមហ៊ុន ឌីសឺនី (Walt Disney) ផលិតចេញជា ពីរលើក។ ព្រះនាងព្រិលទឹកកក វគ្គមួយ(Frozen 1) បានផលិតនៅ ខែ 11 ឆ្នាំ 2013 មានចំនួនអ្នកទស្សនា 128,000,000 នាក់។ ព្រះនាងព្រិលទឹកកក វគ្គពីរ(Frozen 2) បានផលិតនៅ ខែ 11 ឆ្នាំ 2019 មានចំនួនអ្នកទស្សនា 133,000,000 នាក់ ក្នុងពិភពលោកផងដែរ។ បើប្រៀបធៀបចំនួននោះ ជាមួយប្រជាជនកម្ពុជាចំនួន 17,100,000​ នាក់ នៅឆ្នាំ 2022 ពួកយើងឃើញថា ចំនួនអ្នកមើលរឿងនោះច្រើនប៉ុណ្ណាដែរ។

វីរៈនារីក្នុងរឿងនោះឈ្មោះថា អ៊ែលសា (Elsa) និង អាន់ណា (Anna) ជាបងប្អូននឹងគ្នា។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ  តួអង្គវីរៈនារីមិនមែនជាមនុស្សទេ ពួកគាត់ជាតួអង្គតុកត្តា មាន កុមារា កុមារី និង មនុស្សចាស់ជាច្រើនបានមើលរឿងនោះ នៅក្នុងភាពយន្តដោយបង់ថ្លៃ 10$ជាង ហេតុផលនោះគឺជាអ្វី? ដោយសាររឿងនោះមានការចាប់អារម្មណ៍ និងមានការប៉ះពាល់ចិត្តខ្លាំងណាស់ ម្យ៉ាងទៀតរឿងកុនតុកត្តានោះ ឃើញថាមានការផ្លាស់ប្ដូរចលនា ហាក់បីដូចជាជីវិតរស់រវើក។  អ្នកដែលគូររូបក្នុងរឿងកុនហៅថា អេនីមេទ័រ (Animator) ហើយរបៀបផលិតរឿងកុនតាមរយៈរូបភាព ឲ្យមានចលនា ហៅថា អេនីមេសិន (Animation)។

មនុស្សជាច្រើនមកពី 25ប្រទេស កំពុងធ្វើការនៅក្រុមហ៊ុន ឌីសឺនី (Walt Disney) ក្នុងចំណោមបុគ្គលិកនៅក្រុមហ៊ុននោះមាន 500  នាក់ បានធ្វើការដើម្បីផលិតរឿង ព្រះនាងព្រិលទឹកកក(Frozen)​​ ហើយមាន អេនីមេទ័រ (Animator) 80នាក់ ទៅ 90នាក់ផងដែរ។

ជាពិសេស អេនីមេទ័រ (Animator) ដែលគូររូបវីរៈនារី ត្រូវមានសមត្ថភាពច្រើនណាស់ ពួកគាត់ត្រូវគិតឲ្យស៊ីជម្រៅ ពីតួអង្គ វីរៈនារី អំពីទំនៀមទំលាប់ សកម្មភាព ការលេងទឹកមុខ សម្លៀកបំពាក់យ៉ាងណា ហើយបង្ហាញវាតាមរយៈរូបភាព ដើម្បីបង្កើតជាតួឯកក្នុងរឿងកុន។ អេនីមេទ័រ (Animator) ធ្វើការតាមផ្នែកផ្សេងៗ ដូច្នេះចាំបាច់ត្រូវមានអ្នកទទួលខុសត្រូវ ដែលគ្រប់គ្រង អេនីមេទ័រ (Animator)​ដើម្បីផលិតរឿងកុនឲ្យបានល្អ អ្នកទទួលខុសត្រូវនោះហៅថា ស៊ុបភើវាយស័រ (Supervisor)។

ក្នុងឋានៈជា ស៊ុបភើវាយស័រ (Supervisor)​ ដែលគ្រប់គ្រងក្នុងការផលិត រឿងកុនល្បីល្បាញក្នុងពិភពលោក គឺគាត់ត្រូវមានសមត្ថភាពច្រើន។ ម្យ៉ាងទៀត បើផលិតរឿងកុនមួយរឿងចាំបាច់ត្រូវការពេលវេលា 4 ទៅ 5 ឆ្នាំ ហើយបើអ្នកទទួលខុសត្រូវធ្វើការជាមួយបុគ្គលិកដែលមកពី ប្រទេសផ្សេងៗ អត្តចរិករបស់គាត់ត្រូវតែត្រឹមត្រូវ មានសមត្ថភាព និងមានភាពជាអ្នកដឹកនាំ។ ដូចនេះ មិនមែនជាការងាយស្រួលទេ អ្នកទទួលខុសត្រូវ ស៊ុបភើវាយស័រ (Supervisor) របស់តួអង្គ វីរៈនារីឈ្មោះថា អាន់ណា (Anna) ក្នុងរឿង ព្រះនាងព្រិលទឹកកក វគ្គ2 នៅឆ្នាំ 2019 ជាស្ត្រីជនជាតិអាស៊ី ឈ្មោះ អ៊ី ហ្យុនមីន (Lee Hyun-Min) ជាជនជាតិកូរ៉េ។

តើគាត់អាចក្លាយជា ស៊ុបភើវាយស័រ (Supervisor)នៃរឿងកុនល្បីល្បាញក្នុងពិភពលោកយ៉ាងដូចម្ដេច? ទោះបីតាំងពីគាត់នៅក្មេងចូលចិត្តតុកត្តាក៏ដោយ តែគាត់បានចូលរៀនសាកលវិទ្យាល័យ ផ្នែកតារាសាស្ត្រ(Astronomy)។ ប៉ុន្តែ ម្ដាយរបស់់គាត់ដឹងថា កូនស្រីរបស់គាត់មានសមត្ថភាពគូររូប ដូច្នេះ បានលើកទឹកចិត្តហើយនិយាយថា កុំបោះបង់ចោលក្ដីស្រម៉ៃ ហើយម្ដាយរបស់គាត់បានជួយ ដើម្បីកូនស្រីរបស់គាត់ចូលរៀនសាកលវិទ្យាល័យ ផ្នែកគូររូបផងដែរ។ ស្របពេលដែលម្ដាយរបស់គាត់ លើកទឹកចិត្តដល់កូនស្រី ស្រាប់តែម្ដាយមានជម្ងឺ មហារីកក្រពះ ដូច្នេះ គាត់ចង់នៅជាមួយម្ដាយ ហើយសម្រេចចិត្តថា មិនទៅសាកលវិទ្យាល័យនៅប្រទេសអាមេរិក ប៉ុន្តែ ម្ដាយរបស់គាត់មិនអនុញ្ញាត និងគំនិតរបស់គាត់ទេ ក្រោយមកម្ដាយរបស់គាត់បានទទួលមរណភាព ដោយមិនបានចាំមើលកូនស្រីទៅរៀននៅសាលា។

ក្រោយមកនៅពេលគាត់ រៀននៅសាកលវិទ្យាល័យបានមួយឆ្នាំ គាត់ក៏ទៅរៀននៅប្រទេសអាមេរិក ដើម្បីរៀនគូររូបភាពវិញ ក្ដីស្រម៉ៃរបស់គាត់ចង់ធ្វើជា អេនីមេទ័រ (Animator) ហើយបានបញ្ចប់ការសិក្សា នៅសាលា ខាល់អាត (California Institute of The Arts, Cal Arts) បន្ទាប់ពីឆ្នាំ 2007 គាត់មានអាយុ 26 ឆ្នាំ ចាប់ផ្ដើមធ្វើការដោយឋានៈបណ្ដោះអាសន្នរយៈពេល 6 ខែ នៅ Walt Disney Animation Studio។

ក្រោយមកបានក្លាយជាបុគ្គលិកពេញសិទ្ធ ហើយតាំងពី 8 ឆ្នាំមុន គាត់ធ្វើការជាមួយក្រុម Animator Frozen រហូតដល់ឥឡូវនេះ។

នៅពេលមានការលំបាកនៅប្រទេសខាងក្រៅ គាត់តែងមានចិត្តក្លាហានដោយសារ នឹកឃើញដល់ម្ដាយ។ ម្ដាយរបស់គាត់ជាមូលហេតុ ដែលធ្វើឲ្យគាត់អាចក្លាយជា អេនីមេទ័រ (Animator) ដ៏ល្បីល្បាញ ក្នុងរឿង  ព្រះនាងព្រិលទឹកកក វគ្គ2 (Frozen 2) តាមរយៈសេចក្ដីស្រឡាញ់ចំពោះម្ដាយរបស់គាត់ ។

ស្ត្រីដែលជាអ្នកទទួលខុសត្រូវជនជាតិអាមេរិកបានឮរឿងម្ដាយរបស់គាត់ ហើយទទួលការប៉ះពាល់ចិត្ត គាត់បានបង្កើតរឿងដែលតួអង្គ អ៊ែលសា (Elsa) ជាបងស្រី អាន់ណា (Anna) ច្រៀងបទ “Show Your Self” រឿងនេះបង្ហាញថា ម្ដាយមានសមត្ថភាពខ្លាំងប៉ុណ្ណា។ នៅពេលមើលរឿង អ៊ែលសា (Elsa)ច្រៀង អ្នកទាំងអស់គ្នានៅក្នុង ស្ទូយូ (Studio) បានយំ ដោយសារពួកគេទទួល ការប៉ះពាល់ចិត្ត ព្រោះគាត់មានកម្លាំង ដោយសារម្ដាយរបស់គាត់ផងដែរ។

ម្ដាយរបស់គាត់ជា អត្ថិភាព ធំចំពោះគាត់ ហើយគាត់និយាយថា “ម្ដាយរបស់ខ្ញុំបានជួយខ្ញុំដើម្បីបន្តក្ដីស្រម៉ៃ ហើយធ្វើឲ្យខ្ញុំមិនបោះបង់ចោលក្ដីស្រម៉ៃរបស់ខ្ញុំ”  នៅពេលរឿងកុនលេងចប់មាន សរសេរឈ្មោះ អ្នកគ្រប់គ្រងចលនា អេនីមេសិន ស៊ុបភើវាយស័រ អ៊ី ហ្យុនមីន (Animation Supervisor Hyun Min – Lee)។ បើម្ដាយរបស់គាត់ដែលនៅ នគរស្ថានសួគ៌បានឃើញ នោះប្រាកដជាសប្បាយចិត្ត ហើយមានមោទនភាពចំពោះកូនស្រីរបស់គាត់ដែលក្លាយជា ស៊ុបភើវាយស័រ (Supervisor) ក្នុងក្រុមហ៊ុន និងជា អេនីមេសិន (Animation) ដ៏ល្បីល្បាញជាងគេក្នុងពិភពលោក។

នៅពេលសម្ភាសន៍គាត់បាននិយាយអំពី អ្នកធ្វើការក្នុងក្រុមហ៊ុន ឌីសឺនី (Disney) ថា “ជួនកាលបុគ្គលិកក្រុមហ៊ុន ឌីសឺនី (Disney) និយាយពីជីវិតរបស់ពួកគេផ្សេងៗគ្នា អ្នកខ្លះធ្លាប់ធ្វើការជាជាងកាត់ដេរនៅពេលមុន ហើយរៀន អេនីមេសិន (Animation) ដោយខ្លួនឯង និងក្លាយជាបុគ្គលិក, អ្នកខ្លះជានិស្សិតរៀនតារាវិទ្យា, ទោះបីអ្នកដើរផ្លូវខុសគ្នា និងពេលវេលាខុសគ្នា ប៉ុន្តែ មិនមែនជាបញ្ហាទេ សូមមានចិត្តក្លាហាន និងកុំបោះបង់ចោលក្ដីស្រម៉ៃ”។

ឥឡូវនេះ គាត់និយាយដល់អ្នកទាំងអស់គ្នាថា “កុំបោះបង់ចោលក្ដីស្រម៉ៃ (Never Give Up!)” ដូចសម្លេងដែលគាត់បានឮមកពីម្ដាយរបស់គាត់ ​នៅពេលគាត់ជាសិស្សវិទ្យាល័យ។

ព្រះនាង អាន់ណា (Anna)​ និងមនុស្សទឹកកក អូលាហ្វ (Olaf) ដែលធ្វើដំណើរផ្សងព្រេងដោយក្លាហាន ក្នុងរឿង ព្រះនាងព្រិលទឹកកក វគ្គ2 (Frozen 2)

Hi, I’m Olaf, and I like warm hugs. សួស្ដី, ខ្ញុំឈ្មោះ អូលាហ្វ, ខ្ញុំចូលចិត្តការអោបដ៏កក់ក្ដៅ

អេនីមេទ័រ អ៊ី ហ្យុន មីន (Animator Hyun Min – Lee) ដែលអោបតុកត្តា មនុស្សទឹកកក អូលាហ្វ (Olaf) ដែលធ្វើដំណើរជាមួយព្រះនាង អាន់ណា (Anna) ក្នុងរឿង ព្រះនាងព្រិលទឹកកក វគ្គ2 (Frozen 2) គាត់មានអាយុ 39 ឆ្នាំ (កើតនៅឆ្នាំ 1981)ដែលកំពុងធ្វើការរយៈពេល 13ឆ្នាំ នៅក្រុមហ៊ុនផលិតរឿងកុន អេនីមេសិន ឌីសឺនី (Walt Disney) គាត់ផ្ដល់ការលើកទឹកចិត្ត និងនិយាយថា “ស្ត្រីខ្មែរ ត្រូវតែសម្រេចក្ដីស្រម៉ៃ” ហើយគាត់សួរដល់ស្ត្រីដែលរៀបការយ៉ាងលឿនថា “តើអ្នកនឹងក្លាយជា ម្ដាយប្រភេទណាសម្រាប់កូនរបស់អ្នក?”

 

source: https://goodnewshouse.net/ការណែនាំទទួលបានជោគជ័យ-គ/


santiago

2 Blog posts

Comments