រឿងរបស់ អូផ្រា វីនហ្វ្រី (Oprah Gail Winfrey)

“ការអស្ចារ្យ របស់គាត់នៅថ្ងៃនេះ គឺមាននៅជិតលោកអ្នក”

“ការអស្ចារ្យ របស់គាត់នៅថ្ងៃនេះ គឺមាននៅជិតលោកអ្នក”

ស្ត្រីស្បែកខ្មៅម្នាក់ ឈ្មោះថា អូផ្រា វីនហ្វ្រី (Oprah Gail Winfrey) រស់នៅប្រទេសអាមេរិក គាត់បានណែនាំកម្មវិធី អូផ្រា វីនហ្វ្រី សូ (The Oprah​ Winfrey Show) តាមរយៈឈ្មោះរបស់គាត់ក្នុងស្ថានីយ៍ទូរទស្សន៍ (CBS – TV) ក្នុងប្រទេសអាមេរិករយៈពេល 25ឆ្នាំ។ នៅពេលគាត់បានណែនាំកម្មវិធី ថក​ សូ (Talk Show) ពេលនោះមានអ្នកទស្សនាតាមទូរទស្សន៍ 22,000,000នាក់ គាត់ជាម្ចាស់ក្សត្រីរបស់ ថក សូ (TalK Show) ដែលផ្ដល់ឥទ្ធិពលដល់អ្នកទាំងអស់គ្នាផងដែរ។

ប្រធានបទកម្មវិធី​ “សុបិន្តក្លាយជាការពិត (Widest Dreams)” កម្មវិធីដែលគាត់បានណែនាំល្បីល្បាញខ្លាំងណាស់ ពួកគេបានឮព័ត៌មានថា អូផ្រា (Oprah)​ នឹងជូនកាដូឡានថ្មីដល់មនុស្ស12នាក់ ហើយពួកគេចង់បានវាសម្រាប់ខ្លួនឯងផ្ទាល់ផងដែរ។ ពួកគេបានឃើញមនុស្ស 11នាក់ បានទទួលឡានថ្មី ហើយខណៈពេលនោះ អ្នកដែលមិនទាន់បានទទួលរង្វាន់ ពួកគេច្រណែននិងមានការសោកស្ដាយណាស់។

ប៉ុន្តែ អ្វីដែលអស្ចារ្យនៅពេលនោះគឺ  អូផ្រា (Oprah) ​បានចែកប្រអប់តូច ហើយបាននិយាយថា ក្នុងចំណោមប្រអប់តូចទាំងអស់នេះ មានកូនសោរឡានតែមួយប៉ុណ្ណោះ ដែលជាកាដូទី12 នៃឡានចុងក្រោយ សម្រាប់អ្នកដែលមិនបានទទួល។ ពួកគេមានសេចក្ដីសង្ឃឹម និង ទន្ទឹងចាំមើលសំណាងរបស់ខ្លួនដោយញាប់ញ័រ ហើយពួកគេបានបើកប្រអប់តូចតាមរយៈសម្លេងរបស់ អូផ្រា (Oprah) រាប់ មួយ...ពីរ...បី... ពេលនោះពួកគេភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមានកូនសោរឡានក្នុងប្រអប់តូចទាំងអស់។ ពេលនោះមនុស្សទាំងអស់គ្នាយំ ហើយស្រែកថា អូ...ព្រះជាម្ចាស់,អូ...អរគុណ, អូ...មិនគួរឲ្យជឿ។

ពិតជាមានការរំជួលចិត្តណាស់ អ្នកដែលចូលរួមមកកម្មវិធីទាំងអស់ចំនួន 276នាក់ បានទទួល កាដូឡានម៉ាក G,M ម្នាក់មួយគ្រឿង តម្លៃ 32000$។ អូផ្រា វីនហ្វ្រី (Oprah Gail Winfrey)​​ តើអ្វីទៅជាការចាប់ផ្ដើមនៃការ “សរសេរសំបុត្រដែលត្រូវការឡានថ្មី”​  យើងអាចបានសម្រេចក្ដីស្រម៉ៃរបស់យើង ដោយការប្រកួតប្រជែង ជាមួយមនុស្សជាច្រើនដោយភាពក្លាហាន។

អូផ្រា វីនហ្វ្រី (Oprah Gail Winfrey)​ អាចមានឥទ្ធិពលខ្លាំងបែបនេះ តើគាត់គឺជាមនុស្សប្រភេទណា?

សូមកុំភ្ញាក់ផ្អើល! ភាគច្រើនមនុស្សគិតថា គាត់ជាអ្នកមាន និងមានសុភមង្គលណាស់ ប៉ុន្តែស្ថានភាពរបស់គាត់មិនមែនបែបនេះទេ។ កុមារភាពរបស់គាត់ វាគួរឲ្យខ្លាចនិងមានការលំបាកណាស់ គាត់ជាកូនដែលកើតមកឥតខាន់ស្លាកំព្រាឪពុក នៅពេលគាត់មានអាយុ 9ឆ្នាំ ត្រូវបងប្រុសជីដូនមួយរំលោភបំពាន ពេលគាត់មានអាយុ 14ឆ្នាំ បានឆ្លងទន្លេទារកមិនទាន់គ្រប់ខែអាយុ 8ខែ ហើយពីរសប្ដាហ៍ក្រោយមក ទារកនោះបានស្លាប់។ នៅវ័យក្មេងគាត់មិនអាចដោះស្រាយការលំបាកខ្លាំងដូចនេះបានទេ សូម្បីតែមនុស្សពេញវ័យ ដោយសារតែជីវិតដែលគ្មានក្ដីសង្ឃឹមសោះ គាត់បានបណ្ដោយខ្លួនឲ្យញៀនថ្នាំក្នុងវ័យ 20ឆ្នាំ ហើយការអស់សង្ឃឹម អំពើពុករលួយ ការបោះបង់ចោល ការធ្វើអត្តឃាតខ្លួនឯង ទាំងអស់នេះបានគ្រប់គ្រងគាត់ជារៀងរាល់ថ្ងៃ។

គាត់បានទទួលសេចក្ដីសង្រ្គោះដោយសារសៀវភៅ

តើជីវិតរបស់គាត់ក្លាយជាស្រ្តីដែលមានជោគជ័យបំផុត នៅសហរដ្ឋអាមេរិកបានយ៉ាងដូចម្ដេច? មានអព្ភូតហេតុដ៏អស្ចារ្យមួយចំពោះជីវិតរបស់គាត់ ដែលគ្មានមានពាក្យដើម្បីនឹងបកស្រាយនោះឡើយ ហើយ ការអស្ចារ្យនោះមិនមែននៅសុខៗស្រាប់តែ ធ្លាក់មកពីលើមេឃនោះទេ។ ការអស្ចារ្យនៅជិតគ្នាជាមួយគាត់ គឺ “ការអានសៀវភៅ” បានធ្វើឲ្យគាត់មានសេចក្ដីសង្ឃឹមក្នុងជីវិត។ ការចាប់ផ្ដើមអានសៀវភៅ នៅពេលនោះ គាត់បានអានសៀវភៅព្រះគម្ពីរឲ្យកូនឆ្កែស្ដាប់ ពីព្រោះ គាត់ស្ថិតនៅស្ថានភាពមិនល្អ ដូច្នេះគាត់គ្មានមិត្តភក្តិទេ មានតែកូនឆ្កែមួយគត់ ដែលអាចស្ដាប់ឮរឿងរបស់គាត់ ហើយ សៀវភៅបានក្លាយជាមិត្តភក្ដិគាត់ ទោះបីគាត់ត្រូវបានគេធ្វើបាបនៅឯសាលារៀនក៏ដោយ។

ការដែលមានជំនួយធ្វើឲ្យ​អ្នកអាចព្យាយាម យកឈ្នះសំណាងមិនល្អបាន។ មានមនុស្សពីរនាក់បានចាំឃ្លាំមើលយ៉ាងច្បាស់លាស់ អំពីស្ថានភាពរបស់គាត់ អ្នកទាំងពីរនោះជាគ្រូបង្រៀន ឈ្មោះថា មេរី ដុងខុន ជាគ្រូនៅបឋមសិក្សា និង អេយប្រាមស៍ ជាគ្រូនៅអនុវិទ្យាល័យ។ មេរី ដុងខុន បានជ្រើសរើសសៀវភៅសម្រាប់គាត់ និងលើកទឹកចិត្តគាត់ ចំណែកឯ អេយប្រាមស៍ តែងតែឆែកមើលពីរបៀប អានសៀវភៅរបស់គាត់ និងបានណែនាំឲ្យចូលរៀនក្នុងនាមជាសិស្សអាហារូបករណ៍នៅវិទ្យាល័យ។ នៅសាលាវិទ្យាល័យ វីនហ្វ្រី ទទួលបានជំនួយដោយសារការអានសៀវភៅ ហើយជីវិតរបស់គាត់បានផ្លាស់ប្ដូរបន្តិចម្ដងៗ។ ក្នុងពិភពលោក មិនមែនមានសុទ្ធតែមនុស្សអាក្រក់ទាំងអស់នោះទេ។

ការដែលមានជំនួយធ្វើឲ្យ​អ្នកអាចព្យាយាម យកឈ្នះសំណាងមិនល្អបាន។ មានមនុស្សពីរនាក់បានចាំឃ្លាំមើលយ៉ាងច្បាស់លាស់ អំពីស្ថានភាពរបស់គាត់ អ្នកទាំងពីរនោះជាគ្រូបង្រៀន ឈ្មោះថា មេរី ដុងខុន ជាគ្រូនៅបឋមសិក្សា និង អេយប្រាមស៍ ជាគ្រូនៅអនុវិទ្យាល័យ។ មេរី ដុងខុន បានជ្រើសរើសសៀវភៅសម្រាប់គាត់ និងលើកទឹកចិត្តគាត់ ចំណែកឯ អេយប្រាមស៍ តែងតែឆែកមើលពីរបៀប អានសៀវភៅរបស់គាត់ និងបានណែនាំឲ្យចូលរៀនក្នុងនាមជាសិស្សអាហារូបករណ៍នៅវិទ្យាល័យ។ នៅសាលាវិទ្យាល័យ វីនហ្វ្រី ទទួលបានជំនួយដោយសារការអានសៀវភៅ ហើយជីវិតរបស់គាត់បានផ្លាស់ប្ដូរបន្តិចម្ដងៗ។ ក្នុងពិភពលោក មិនមែនមានសុទ្ធតែមនុស្សអាក្រក់ទាំងអស់នោះទេ។

សៀវភៅផ្ដល់សេរីភាព

អូផ្រា វីនហ្វ្រី (Oprah Gail Winfrey)​ ជាស្រ្តីដែលមានឥទ្ធិពលបំផុតក្នុងសហរដ្ឋអាមេរិកពេលបច្ចុប្បន្ននេះ  ហើយគាត់ជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុត ក្នុងចំណោមតារាល្បីៗនៅអាមេរិក។ ហើយប៉ុន្មានឆ្នាំមុនឈ្មោះរបស់គាត់ ត្រូវបានពិភាក្សាលើកជា​បេក្ខជនឈរឈ្មោះជាប្រធានាធិបតី​នៅប្រទេសអាមេរិកផងដែរ។ តើគាត់មានឥទ្ធិពលនេះមកពីណា ដែលទទួលបានការវាយតម្លៃខ្ពស់បែបនេះ គាត់និយាយឆ្លើយតបយ៉ាងដូច្នេះ។ ការអានសៀវភៅគឺផ្ដល់ឥទ្ធិពលខ្លាំងដល់ខ្ញុំ សៀវភៅបានបង្រៀនឲ្យខ្ញុំមានសេចក្ដីសង្ឍឹមក្នុងជីវិត ពេលអានសៀវភៅ ខ្ញុំបានដឹងថា មានមនុស្សជាច្រើននៅក្នុងពិភពលោកនេះ ដែលមានស្ថានភាពដូចខ្ញុំ។ សៀវភៅ បានធ្វើឲ្យខ្ញុំមានលទ្ធភាព អាចសម្រេចគោលដៅជាមនុស្សជោគជ័យ និងបង្ហាញសមិទ្ធិផលក្នុងសង្គមបាន ការអានសៀវភៅ គឺជាសេចក្ដីសង្ឃឹមរបស់ខ្ញុំ។

ក្រោយបញ្ចប់រៀន វីនហ្វ្រី អាចចូលទៅធ្វើការនៅស្ថានីយ៍ទូរទស្សន៍នៅឯខេត្ត ដោយសារមានប្រាជ្ញាដ៏ល្អប្រសើរ តាមរយៈការអានសៀវភៅ។ ចាប់តាំងពីគាត់មានអាយុប្រហែលជា 30ឆ្នាំ បានចាក់ផ្សាយកម្មវិធីមួយឈ្មោះថា អូផ្រា វីនហ្វ្រី សូ (Oprah Winfrey Show) តាមឈ្មោះរបស់គាត់ ហើយទទួលបានការទាក់ទាញចំណាប់អារម្មណ៍ ពីទស្សនិកជនជាច្រើន។ កម្មវិធី វីនហ្វ្រី សូ បានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ជាមួយវប្បធម៌ និងភាពទាន់សម័យ។ លទ្ធផលទាំងអស់នោះ គឺបានមកពីការអានសៀវភៅ  ម្យ៉ាងទៀត អូផ្រា វីនហ្វ្រី (Oprah Gail Winfrey)​​បានរកឃើញពីរបៀប យល់អំពីស្ថានភាពរបស់មនុស្សដទៃ គាត់បានជួបអ្នកដែលមានសំណាងអាក្រក់ មានស្ថានភាពមិនល្អដូចគាត់ ហើយគាត់អាចអភិវឌ្ឍខ្លួនឲ្យមានសមត្ថភាព ក្នុងការស្វែងយល់ពីអារម្មណ៍របស់មនុស្ស។

ពេលមុនគាត់បានអាក់អន់ចិត្តនឹងពិភពលោក និងត្អូញត្អែរ អំពីស្ថានភាពរបស់គាត់ ស្ទើរតែចង់បោះបង់​ជីវិតចោល ប៉ុន្តែ គាត់បានយកឈ្នះលើការលំបាក និងការឈឺចាប់តាមរយៈការអានសៀវភៅ ហើយគាត់បានយល់ដោយខ្លួនឯងថា ការអានសៀវភៅធ្វើឲ្យមានកម្លាំងអានុភាពដ៏អស្ចារ្យ។ គាត់បានបរិច្ចាគ 1000,000$ នៅបណ្ណាគារ  ហារ៉ូលដ៍ វ៉ាស៊ីងតោន(Harold Washington Library Center) ហើយបាននិយាយថា៖ “ខ្ញុំទទួលបានសេរីភាពតាមរយៈសៀវភៅ នៅពេលខ្ញុំអានសៀវភៅ ខ្ញុំយល់ថា ក្រៅពីកសិដ្ឋាន នៅមានកន្លែងផ្សេងទៀត ក្នុងពិភពលោកដ៏ធំនេះដែលត្រូវយកឈ្នះឲ្យបាន”

សៀវភៅដែលផ្ដល់ឥទ្ធិពលក្នុងជីវិតខ្ញុំ គឺជាសៀវភៅរបស់អ្នកនិពន្ធ ម៉ាយ៉ា អាន់ជេឡូ(Maya Angelou)មានចំណងជើងថា “ខ្ញុំដឹងពីហេតុផលដែលបក្សីច្រៀងក្នុងទ្រុង (I Know Why the Caged Bird Sings) វីនហ្វ្រី​ បានអានសៀវភៅនេះហើយដឹងពី​ មូលហេតុដែលធ្វើឲ្យបក្សីច្រៀងក្នុងទ្រុង។ គាត់មានសេរីភាព ក្នុងជីវិតដែលដូចជាជាប់ក្នុងទ្រុងរបស់គាត់ តាមរយៈការអានសៀវភៅ”។

សារចុងក្រោយរបស់ អូផ្រា វីនហ្វ្រី (Oprah Gail Winfrey) ទៅកាន់ស្រ្តីនៅប្រទេសកម្ពុជាថា ​សូមកុំបោះបង់ចោលនូវក្ដីសង្ឃឹម ទោះបីក្នុងពេលអ្នកកំពុងអស់សង្ឃឹមឡើយ។ “ខ្ញុំក្រឡេកមើលទៅអនាគត វាពិតជាមានពន្លឺខ្លាំងណាស់ ស្ទើរតែមិនអាចបើកភ្នែកមើលបាន” When I look into the future, it’s so bright it burns my eyes.

“កុំបោះបង់ចោលឲ្យសោះ” Never Ever Give Up!!

(សង្ខេបរឿង​ពី Good News House)

អូផ្រា វីនហ្វ្រី (Oprah Gail Winfrey) កើតថ្ងៃទី 29 ខែ 01 ឆ្នាំ 1954 នៅខេត្ត មីស៊ីស៊ីពី (State of Mississippi) ជាកូនឥតខាន់ស្លាកំព្រាឪពុក រឿងរ៉ាវរបស់គាត់ផ្ដល់ភាពក្លានហាន និងសេចក្ដីសង្ឃឹមដល់ស្ត្រី ដែលធំធាត់នៅក្នុងស្ថានភាពជួបការលំបាក។ តាមរយៈរឿងរបស់គាត់ បានបង្កើតពាក្យថ្មីដាក់ឈ្មោះថា អូផ្រាហ៊ីស៊ីម (Oprahism) គឺមានន័យថា “ភាពជោគជ័យនៃជីវិតពឹងផ្អែកលើខ្លួនឯង មិនមែនមកពីមនុស្សដទៃទេ” មានកម្មវិធីមួយឈ្មោះថា “សុបិន្តក្លាយជាការពិត” ចាក់ផ្សាយនៅថ្ងៃទី 15 ខែ 09 ឆ្នាំ 2004 ដែលជូនកាដូឡានចំនួន 276គ្រឿង ដល់ស្ត្រីក្រីក្រ 276នាក់ ឧបត្ថមមកពីក្រុមហ៊ុនផលិតឡាន G,M ដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននោះបានបង់ថ្លៃបង់ពន្ធឡាន សម្រាប់ពួកគេ។ រឿងនេះបង្ហាញថា អូផ្រា វីនហ្វ្រី (Oprah Gail Winfrey)​មានសមត្ថភាពខ្លាំង។ ឆ្នាំ 2020 សព្វថ្ងៃនេះ គាត់ជាប្រធានក្រុមហ៊ុនទស្សនាវដ្ដីស្ត្រី និងស្ថានីយ៍ទូរទស្សន៍ឈ្មោះថា ហាប៉ូ (Harpo ជាពាក្យផ្ទុយនឹងពាក្យ Oprah) កំពុងផ្សាយសកម្មភាពយ៉ាងសកម្ម ដើម្បីជួយស្ត្រី។

 

Source: https://goodnewshouse.net/រឿងរបស់-អូផ្រា-វីនហ្វ្រី/


santiago

9 ブログ 投稿

コメント